ឯកឧត្តម អ៊ុន ចាន់ដា និង​ឯកឧត្តម ឡុង​ សុវណ្ណ​ អញ្ជើញ​សំណេះ សំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ


ព្រះវិហារ៖នៅ​រសៀល​ថ្ងៃទី​ ១ ខែ មេសា​ ឆ្នាំ ២០១៩នេះ​ រដ្ឋបាលខេត្តព្រះវិហារ​ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិ បាលខេត្តព្រះវិហារ​ និង​ឯកឧត្តម ឡុង​ សុវណ្ណ​ ប្រធាន​ក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញ​សំណេះ សំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ដោយមានការចូលរួមពី​ សមាជិក-សមាជិកា​ អ្នកសារព័ត៌មាននៅក្នុងខេត្ត ឯកឧត្តម​ លោក​ជំទាវ លោក​ លោកស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ កងកម្លាំង​ទាំង៣ តំណាងស្ថាប័នតុលាការខេត្តអភិបាលក្រុង-ស្រុក​ ចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម​អភិបាល​ខេត្ត មានប្រសាសន៍ថា:(ចាត់ទុកអ្នកសារព័ត៌មាន​ គឺជាដៃគូរ​ដ៏ល្អ​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពការងា​រ​ និងសមិទ្ធផលដែលថ្នាក់ក្រោមជាតិសម្រេចបាន​ ជាមួយ​ និងការចាត់ទុកអ្នកសារព័ត៌មាន​ ជាដៃគូរ​ដ៏ល្អ​ ជា មួយគ្នាអ្នកសារព័ត៌មានត្រូវមានភាពស្មោះត្រង់ ដោយផ្សាយនូវព័ត៌មានពិតជាក់ស្តែង​ )​ នៅសាលប្រជុំធំជាន់ទី៣ សាលាខេត្តព្រះវិហារ៕