អភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​បច្ចេកទេស​លើ​សំណើ​សុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោមដី


នា​ព្រឹក​ថ្ងៃ​អង្គារ ១៣រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​បច្ចេកទេស​លើ​សំណើ​សុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោមដីដោយ​តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល ភ្ជាប់​ទៅផ្លូវ​ជាតិលេខ១ ផ្នែក​ក្រោមដី ស្ថិតនៅ​ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ក្នុង​តំបន់នោះ។