សម្ដេចក្រឡាហោម​ ស​ ខេង​ បានអនុញ្ញាតឲ្យ​ ​ ឯក​ឧត្តម អូ ណាក់យ៉ុង ឯក​អគ្គ​រដ្ឋ​ទូត​ នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា​ ចូលជួបសម្ដែងការគួរសម​


សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឲ្យ​ ​ ឯក​ឧត្តម អូ ណាក់យ៉ុង ( Oh Nay-young ) ឯក​អគ្គ​រដ្ឋ​ទូត​ នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នាព្រឹកថ្ងៃអង្គារ​ ១៣រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ​២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។