អភិបាលខេត្តរតនគិរី ដឹកនាំគណៈប្រតិភូខេត្ត ចូលរួមពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិទីក្រុងឆុងជ័រ


នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ដឹកនាំគណៈប្រតិភូខេត្ត ចូលរួមពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិទីក្រុងឆុងជ័រ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ Der Tian។ ពិធីខាងលើនោះមានការ ចូលរួមពីលោកស្រី Shuldina Natalia អភិបាលរងក្រុង Rybinsk នៃរដ្ឋ Yaroslavl Oblast សហព័ន្ធរុស្ស៊ី និងថ្នាក់ដឹកនាំនៃទីក្រុងឆុងជ័រ ព្រមទាំងម្ចាស់ក្រុមហ៊ុនក្រុងស្រុកនានា ចូលរួមយ៉ាងច្រើនផងដែរ។

ជាមួយគ្នានោះមានការសំដែងរបស់បងប្អូនជនជាតិភាគតិចជ័ង(ចិនតំបន់ឆុងជ័រ) ការសំដែងរបស់ជនជាតិភាគតិច រុស្ស៊ីមកពីទីក្រុង Rybinsk និងការសំដែងរបស់ក្រុមនិស្សិតអាហារូបករណ៍ខ្មែរនៅទីក្រុងឆុងជ័រជូនថ្នាក់ដឹកនាំ និងអ្នកចូលរួមទស្សនាកំសាន្ត ហើយក៏មាន ការ ដាក់តាំងពិពណ៌ផលិតផលចិន~ថៃ និងម្ហូបប្រចាំតំបន់ផងដែរ។

គូរបញ្ជាក់ផងដែរថា ពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវគេចាត់ទុកដូចពិធីបុណ្យចូលឆ្នាំចិដែរ ហើយដែលអនុញ្ញាតអោយប្រជាជនក្នុងខេត្តក្វាងស៊ីទាំងអស់បានឈប់សម្រាកចំនួន៣ថ្ងៃ៕