ឯកឧត្ដម អ៊ុន ចាន់ដា បានដឹកនាំ​ កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារត​


ខេត្តព្រះវិហារ៖នៅសាលាស្រុកឆែប ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ​បានដឹកនាំ​ កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ផ្តោតសំខាន់ទៅលេី
​ ១/-កិច្ចការពារស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង​ ផែនការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសចូលឆ្នាំថ្មី
​ ២/-ការបង្ក្រាប​ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ
​ ៣/-ការរៀបចំក្រុមប្រជាការពារ
​ ៤/-ទិសដៅការងារសម្រាប់អនុវត្តបន្ត