នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញជាអធិបតីនិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្តិការជាដៃគូរវាងអង្គការ NPA ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ CMAC


ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ រួមជាមួយ Mr JEREMY VENTUSO មន្ត្រីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញជាអធិបតីនិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្តិការជាដៃគូរវាងអង្គការ NPA ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ CMAC លើគម្រោងស្រាវជ្រាវព័ត៌មាននិងបោកសំអាតសំណល់គ្រាប់បែកចង្កោមរយៈពេល ១២ខែ ( ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ) ក្រោមគម្រោងជំនួយគាំទ្រផ្នែកថវិកា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគម្រោងថវិកា ២ លានដុល្លាអាមេរិក កាលពីរសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC នាក្រុងភ្នំពេញ ។