ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​វិទ្យាល័យ​ព្រះសីហនុ


កំពង់​ចាម៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​សំណេះសំណាល​លោក​គ្រូ អ្នក​គ្រូ​ ដើម្បី​ផ្ដល់​អនុសាសន៍​ណែនាំ ជំរុញ​លើក​ទឹកចិត្ត​បុគ្គលិក​អប់រំ ដើម្បី​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ទំនួលខុសត្រូវ ស្រប​តាម​ក្រម​សីលធម៌​វិជ្ជា​ជីវៈ ដើម្បី​សម្រេច​បាន​​នូវ​គោលដៅ​កំណែ​ទម្រង់​វិស័យ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​​​​អធិបតីភាព​ឯកឧត្តម​បណ្ឌិត្យ​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ពុធ ១៤​រោច ខែផល្គុន ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅ​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់​ចាម៕