កិច្ចប្រជុំជាមួយ ឯកឧត្ដម Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ


ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្ដម Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវារៈ ចំនួនបី រួមមាន៖
១. សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក រវាងកម្ពុជា-ថៃ
២. កិច្ចពិភាក្សា ដើម្បីត្រៀមប្រគល់ទូររថភ្លើងមួយចំនួន មកកម្ពុជា
៣. ពិធីចាក់បេតុងជានិមិត្តរូបតភ្ជាប់ស្ពាននៃច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតីរួមគ្នា។