លោកជំទាវ ភឿង សកុណា ដឹកនាំគណៈប្រតិភូចូលរួមប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ តបតាមការអញ្ជើញពីគណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាន ដឹកនាំគណៈប្រតិភូក្រសួងចូលរួមប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណង ស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាតរបស់ក្រសួង ដើម្បីរៀបចំទឹសដៅឈានឆ្ពោះទៅបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យបានកាន់តែល្អប្រសើរថែមទៀត។