២០ មេហ្កាវ៉ាត់នៃស្ថានីយផលិតអគ្គិសនី ៦០ មេហ្កាវ៉ាត់បញ្ចេញថាមពលមកភ្នំពេញហើយ


២០ មេហ្កាវ៉ាត់នៃស្ថានីយផលិតអគ្គិសនី ៦០ មេហ្កាវ៉ាត់បញ្ចេញថាមពលមកភ្នំពេញហើយ ខណៈដែល ១៤០មេហ្កាវ៉ាត់ថ្មីបន្ថែមត្រូវបានសម្តេច ហ៊ុន សែន និងគណៈរដ្ឋមន្ត្រីអនុម័តឲ្យវិនិយោគបន្ត។ នៅស្ថានីយ ៦០មេហ្កាវ៉ាត់បច្ចុប្បន្ន មានការប្រើផ្ទាំងកញ្ចក់ ៣២០ វ៉ាត់ ចំនួន ២១១៦៨០ ផ្ទាំងដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។ ថាមពលស្អាតនេះជាអទិភាពបន្ថែមរបស់រាជរដ្ឋាភិបាល។