សម្តេច សាយ ឈុំ ជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក


ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក។
សម្តេច បានថ្លែងអំណរសរសើរ ចំពោះលទ្ធផលនៃការសិក្សា និងការប្រឡងរបស់សិស្សវិទ្យាល័យបាក់ទូក ក្នុងឆ្នាំសិក្សាកន្លងទៅនេះ ដែលមាន សិស្សចំនួន ៩៨% បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងមានសិស្សចំនួន ៦៣,២២% បានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគ២(មានចំនួនលើសពីផែនការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា) ហើយដែលក្នុងចំនួននេះ មានសិស្សឆ្នើមប្រឡងជាប់និទ្ទេស A ចំនួន២៥រូប និងជាប់និទ្ទេស B ចំនួន៧៩រូប (គឺទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងទូទាំងប្រទេស សម្រាប់និទ្ទេសទាំង២ A និងB នេះ)។
សម្តេច បានលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំបុគ្គលិកសិក្សា និងលោកគ្រួ អ្នកគ្រូ ទាំងអស់ សូមអោយបន្តខិតខំ គ្រប់គ្រង អប់រំ និងបង្ហាត់បង្រៀនសិស្ស បន្តទៀត ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ របស់វិទ្យាល័យផង និងរួមចំណែកអប់រំបណ្តុះបណ្តាលគ្រាប់ពូជបន្តវេនរបស់សង្គមជាតិ អោយកាន់តែមានចំណេះដឹង និងមានសមត្ថភាពខ្ពង់ខ្ពស់ រួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង កាន់តែរីកចម្រើនតទៅ
ក្នុងឱកាសនោះ សម្តេចបានឧបត្ថម្ភ ១០លានរៀល លើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ទាំងអស់ហើយសម្រាប់កម្មវិធីជួបជុំអតីតសិស្សវិទ្យាល័យបាក់ទូក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ (ខាងមុខនេះ) ដើម្បីប្រមូលថវិកា ជួសជុលអាគារសិក្សា ក្នុងវិទ្យាល័យ ដែលរងការខូចខាតនោះ សម្តេចភក្តី នឹងចូលរួមវិភាគទានជាថវិកាមួយចំនួន សម្រាប់ការជួសជុលនោះ។

15095095_1342284875813628_6317008007331360947_n

15095557_1342284869146962_8037345046334029613_n

15085704_1342284939146955_3487963838188509115_n

15107250_1342285162480266_2727139581837784218_n

15027563_1342284999146949_3341317770914533288_n

15078727_1342285189146930_4677174547465974711_n

15036328_1342285129146936_7367194282951899232_n

15027718_1342285495813566_8914986265332315411_n

15027376_1342285255813590_7300893009139537616_n

14915383_1342285085813607_3110047136005497651_n