ឯកឧត្តម ស៊ឹម កា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ហ្វីលីព កួរ៉ាដ ប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែ


នារសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។