ជំនួប​សវនាការ និង​សិក្សា​ស្វែងយល់​អំពី កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត (BEEP)


រាជធានី​ភ្នំពេញ ៖ ជំនួប​សវនាការ និង​សិក្សា​ស្វែងយល់​អំពី កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត (BEEP) ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ​ តាម​ដាន​ការ​អនុវត្ត និង​ប្រសិទ្ធភាព​នៃ​កម្មវិធី BEEP នឹង​ធានា​ឲ្យ​បាន​សញ្ញាបត្រ​អប់រំ​កម្រិត​មូលដ្ឋាន​ថ្នាក់​ទី​៩ ​ដែល​​សម្រេច​បាន​ និង​លើក​ទិសដៅ​បន្ត​ ដើម្បី​ធ្វើការ​វាយ​តម្លៃ​លទ្ធផល​សម្រាប់​ពង្រីក​វិសាលភាព។

កិច្ចប្រជុំ​នា​ពេល​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​វត្តមាន​ថ្នាក់​ដឹកនាំ មន្ត្រី​នៃ​នាយដ្ឋាន​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​អង្គការ​ដៃ​គូ​ពាក់​ព័ន្ធ នា​ថ្ងៃ​ចន្ទ ៤ កើត ខែចេត្រ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕