សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញ នាំយកបច្ច័យ ទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ប្រគេនថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី


រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រធីតា បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខាផ្សេងៗ ទៅ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី សម្រាប់សម្តេចចាត់ចែងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរឯកស័ក ព .ស ២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេនថ្វាយសម្តេច នាឱកាសនោះ រួមមាន៖ បច្ច័យសាដក, អង្ករ ០២តោន, តែ ០៤គីឡូក្រាម, ស្ករស ១០០គ ក្រ, មីយើង ០៤កេសធំ, ត្រីខកំប៉ុង ០៤កេស, ទឹកដោះគោខាប់ ០៤កេស, ទឹកក្រូច ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, នំខ្មែរ ០១កន្រ្តក និងផ្លែឈើស្រស់ ០៤កេស ៕