ពិធីសូត្រមន្តឆ្លងអាគារសិក្សាមួយខ្នង នៅវិទ្យាល័យជីហែ


ព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជឹម លាវ ឯកឧត្តម ច្រឹង គឹមស៊្រាង សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី ២ ខេត្តកំពង់ចាម-ត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ឯឧ នាយករងខុទ្ទកាល័យ ឯឧ ទីប្រឹក្សា ជំនួយការសម្តេច លោក លោកស្រីក្នុងក្រុមការងារ អាជ្ញាធរស្រុក ឃុំ គណៈនាយកវិទ្យាល័យ លោក លោកស្រីសាស្ត្រាចារ្យ គណៈកម្មការទ្រទ្រង់វិទ្យាល័យ ជីហែ ក្នុងឃុំពាមប្រធ្នោះ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្រាព្ធពិធីសូត្រមន្តឆ្លង ដាក់ឲ្យប្រើប្រាសអាគារសិក្សា ដែលទើបជួសជុលហើយ មួយខ្នង ក្នុងចំណោមអាគារសិក្សាចាស់ទ្រុឌទ្រោមទាំង៥ខ្នង ក្នុងវិទ្យាល័យ ជីហែ ដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយឧបត្ថម្ភការជួសជុលថ្មីឡើងវិញទាំងស្រុងកន្លងមកនោះ ៕