ពិធី​បើក​វគ្គ​បំប៉ន​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ការងារ​យុវជន​រាជធានី ខេត្ត


កំពង់ចាម ៖ វគ្គ​បំប៉ន​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ការងារ​យុវជន​រាជធានី ខេត្ត​នេះ ​គោល​បំណង​បង្កើន​ការ​យល់ដឹង​អំពី​សារៈសំខាន់ និង​អត្ថប្រយោជន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​ដល់​យុវជន និង​អភិវឌ្ឍ​បណ្ដាញ​អ្នក​ស្ម័គ្រ​ចិត្ត​ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​ក្រោម​ជាតិ និង​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃ​គូ​អភិវឌ្ឍន៍ ក្នុង​ការ​កសាង​ធនធាន​មនុស្ស និង​ផ្ដល់​ឧកាស​ឲ្យ​យុវជន​ដទៃ​ទៀត​ក្នុង​សហគមន៍ ។

​ពិធី​បើក​វគ្គ​បំប៉ន​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្ដម ស៊ាន ប៉ូរ៉ាត ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដោយ​មាន​អ្នក​ចូល​រួម​សរុប ៨០​នាក់ ដែល​នឹង​ប្រព្រឹត្តិ​​ទៅ​រយៈពេល​២ថ្ងៃ​ពេញ ចាប់​ពី​ថ្ងៃ​​ថ្ងៃ​ចន្ទ ៣រោច ដល់​​ថ្ងៃ​អង្គារ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម៕