ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្ដីពីវិធានការដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល រាជធានីភ្នំពេញ-ព្រះសីហនុ


កំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្ដីពីវិធានការដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល រាជធានីភ្នំពេញ-ព្រះសីហនុ ដែលមានការចូលរួមដោយ ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព ពាក់ព័ន្ឋ ភូមិ/ឃុំ និងមន្ត្រីជំនាញ។