រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង និងផ្ទេរ​ភារកិច្ច អភិបាល អភិបាល​រង និង​នាយករដ្ឋបាល​ខណ្ឌ​នានា នៃ​រាជធានីភ្នំពេញ


នា​រសៀល​ថ្ងៃ​ចន្ទ ០៣​រោច ខែចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩នេះរដ្ឋបាលរាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង និងផ្ទេរ​ភារកិច្ច អភិបាល អភិបាល​រង និង​នាយករដ្ឋបាល​ខណ្ឌ​នានា នៃ​រាជធានីភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។