សន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស លើកទី២ រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ


ខេត្តសៀមរាប ៖ នៅសណ្ឋាគារអង្គរមឺរ៉ាខល ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស លើកទី២ រវាងព្រះរាជាណាកម្ពុជា និងព្រះរាជាណាចក្រថៃ។

សូមបញ្ជាក់ផងដែលថាសន្និសីទអន្តរជាតិលើកទី១ បានរៀបចំឡើងកាលពីខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ហើយលើកទី២នេះ ត្រូវបានជ្រើសរើសរៀបចំក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាទ្វេភាគីនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាកិច្ចសន្ទនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជានិងប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយផ្សេងៗ ទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ពីបណ្តាភ្នាក់ងារផ្សេងៗ ដូចជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធ។