ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្រ្តី បានចុះពិនិត្យទឹកស្ទឹងមង្គលបូរី


ព្រឹកនេះ ថៃ្ងពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២៤ ខែមេសា ឆ្នាំ២០១៩ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្រ្តី បានចុះពិនិត្យទឹកស្ទឹងមង្គលបូរី។ ស្ទឹងមានទឹកគ្រប់គ្រាន់ អាចធានាដល់ ខែមិថុនា សម្រាប់បម្រេីទឹកប្រេីប្រាស់ប្រចាំថៃ្ង ទឹកស្អាត ជូនប្រជាពលរដ្ឋ មនុស្ស សត្វ គ្រប់ប្រភេទ។ បន្តមកក្រុមការងារមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានចុះត្រួតពិនិត្យការងារសាងសង់ស្ថានីយ៍បូមទឹក សម្តេចតេជោរ ចំនួន ០២កន្លែង ស្ថិតនៅភូមិម៉ៅ និងភូមិប៊ួរ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សំណង់ដែលកំពុងសាងសង់ទាំង ០២ កន្លែងនេះ សម្រេចបាន ៩០% ហេីយ។