ឯកឧត្តម ផៃ ប៊ុនឈឿន បានអញ្ជើញចូលរួមជាអធិបតី និងជាវាលគ្មិន ក្នុងសន្និសីទអន្តរជាតិលើកទី៣ និងវេទិកាអន្តរជាតិលើកទី១


នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមជាអធិបតី និងជាវាលគ្មិន ក្នុងសន្និសីទអន្តរជាតិលើកទី៣ និងវេទិកាអន្តរជាតិលើកទី១ ក្រោមប្រធានបទ «បង្កើនការអប់រំក្នុងសតវត្សទី២១ និងវេទិកាជំរុញកិច្ចសហការ» នៅសណ្ឋាគារសោម៉ាទេវីអង្គរ ខេត្តសៀមរាប។ សន្និសីទ និងវេទិកានេះបានរៀបចំឡើងដោយ សាកលវិទ្យាល័យ Universal Ministry of the king’s college សហការជាមួយ Thammasat University, Angkor University, University of South East Asia និង Phuket Rajabhat University ក្នុងគោលបំណង ចែករំលែក​បទពិសោធន៍ គុណភាពអប់រំ និងការស្រាវជ្រាវលើវិស័យបរិស្ថានកម្រិតក្រោយឧត្តមសិក្សា។