ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០១៩ នេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បែងមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ នៃខេត្តព្រះវិហារ ដើម្បីស្តាប់ និងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណបក្សខេត្ត ។ សមាសភាពចូល រួមមាន បេក្ខជនពេញសិទ្ធក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អចិន្ត្រៃយ៍បក្សស្រុក ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ។
នៅក្នុងនោះដែរក៏បានឧទ្ទេសនាម និងបង្ហាញមុខ បេក្ខជនពេញសិទ្ធក្រុមប្រឹក្សាខេត្ត និងបេក្ខជនពេញសិទ្ធក្រុមប្រឹក្សាស្រុកត្បែងមានជ័យ បញ្ជីឈ្មោះក្រុមប្រឹក្សាបម្រុង។
-ប្រធានគណបក្សឃុំ ឡើងរាយ ការណ៍
នៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា ប្រធានអង្គប្រជុំបានមាន ប្រសាសន៍ថា៖យើងនិងយកទាំង អស់ក្នុងតំណែងក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខេត្ត ដល់ថ្ងៃបោះឆ្នោតត្រូវចូលរួមបោះឆ្នោតអោយបានទាំង អស់គ្នា ។ ក្នុងនោះដែរឯកឧត្តមប្រធានដាក់ចេញនៅគោលការណ៍៥ ចំណុច ៖
១-ស្នើសុំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្តាប់តាមការដឹកនាំរបស់ប្រធាន ហើយប្រឆាំងអោយបានពីការអូសទាញរបស់បក្សដទៃ។
២-ពង្រឹងការដឹកនាំតាមបែបប្រជាធិបតេយ្យ
៣-ជម្រុញការកែទម្រង់ការផ្ទេរធនធានដល់ថ្នាក់មូលដ្ឋាន (ធ្វើយ៉ាងណាអោយគណបក្សឃុំមានលទ្ធភាពអាចធ្វើការងារបក្សបាន)។
៤-ត្រូវខិតខំពង្រឹងសន្តិសុខទូទៅ មុនថ្ងៃ ក្នុងថ្ងៃ ក្រោយថ្ងៃ បោះឆ្នោត។
៥-សូមរក្សាទឹកចិត្ត និងឆន្ទះស្មោះត្រង់ចំពោះគណបក្ស។
ចំពោះក្រុមការងារចុះជួយខេត្ត នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩ ត្រូវមកសម្រាកនៅស្រុកទាំងអស់ ដើម្បីពិនិត្យមើលការខុសត្រូវអ្នក បោះឆ្នោត។