លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសក្នុង សនិ្នសីទស្តីពី Digital Future Talk: Women Leadership & Germany’s AI Strategy


នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសក្នុង សនិ្នសីទស្តីពី Digital Future Talk: Women Leadership & Germany’s AI Strategy ដែលរៀបចំឡើងដោយ Konrad Adenauer Stiftung Foundation នៅសណ្ឋាគារ The Great Duke ។ ប្រធានបទដែលលោកជំទាវរដ្ឋមន្រ្តីបានធ្វើបទបង្ហាញនៅក្នុងកម្មវិធីនេះស្តីពី“ភាពដឹកនាំរបស់ស្រ្តី “ ។