ប្រធានក្រុមការងារចុះជួយឃុំនាងទើតនិងឃុំទឹកជ្រៅ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ កសាង និង ចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន


ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំនាងទើតនិងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ កសាង និង ចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ ទទួលបន្ទុកឃុំនាងទើត និងឃុំទឹកជ្រៅ លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និងជាប្រធាក្រុម ការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងដោយមានការអញ្ជើញចូលរួមពីគណកម្មាធិការបក្សស្រុក ឃុំ ភូមិ និងក្រុមការងារចុះជួយឃុំ និងភូមិជាច្រើនរូបទៀត នាថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៩ និងទីស្នាក់ការបក្សឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។