ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៣ ឆ្នាំ២០១៩


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ ១ ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករ កម្មការិនី និងពិសាអាហារសាមគ្គី នៅរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។