អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណី


នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានបន្តទទួលដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណី នៅអគារបុរាណសាលាខេត្តពោធិ៍សាត់។

ការទទួលដោះស្រាយខាងលើនេះ ធ្វើឡើងតាមទម្លាប់ នៅរៀងរាល់មុន និងក្រោយម៉ោងការងាររដ្ឋបាល ខណៈដែលប្រជាពលរដ្ឋ បានចូលមកសាលាខេត្ត ឬខលទូរស័ព្ទដោយផ្ទាល់ ទៅឯកឧត្តមអភិបាលខេត្ត ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ ដោះស្រាយបញ្ហាដែលនៅមន្ទិលសេសសល់ របស់ពួកគាត់៕