អបអរសាទរ យុវជនកម្ពុជា បានទទួលជ័យជំនះជ័យលាភីលេខ១ នៅក្នុងការប្រកួតរ៉ូបូតក្រោមទឹក លើកទី៣


សូមចូលរួមអបអរសាទរ! យុវជនកម្ពុជា បានទទួលជ័យជំនះជ័យលាភីលេខ១ ជាលើកទី២ ហើយក្លាយជាក្រុមការពារតំណែងជើងឯកឆ្នាំមុន នៅក្នុងការប្រកួតរ៉ូបូតក្រោមទឹក លើកទី៣ “3rd ASEAN MATE Underwater Robot Competition” នា​ថ្ងៃ​នេះ​ នៅប្រទេសឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍លើទេពកោសល្យរូបវិទ្យា គណិតវិទ្យា អេឡិកត្រូនិក និងវិស្វកម្ម សម្រាប់យុវសិស្ស ដោយប្រើប្រាស់ចំណេះដឹងដែលពួកគេទទួលបានពីការរៀននៅក្នុងថ្នាក់ មកជាការដោះស្រាយបញ្ហា (Problem-solving) ដែលទាក់ទងនឹងស្ថានភាពក្រោមទឹក។