ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម​ ម៉ៅ​ ធនិន បានជួបសំណេះសំណាល​ និងចែកស្បៀង​ ជូនពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ ជាជនចាស់ជរា​ ក្រីក្រ នៅសាលាខេត្តពោធិ៍សាត់


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០១៩​នេះ​ ឆ្លៀតឱកាសមុនចូលរួមប្រជុំ​ បានជួបសំណេះសំណាល​ និងចែកស្បៀង​ ជូនពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ ជាជនចាស់ជរា​ ក្រីក្រ ខ្វះខាតពិតប្រាកដ​ បានជាច្រេីនគ្រួសារ​ នៅសាលាខេត្តពោធិ៍សាត់។