ឯកឧត្តម ចម ប្រសិទ្ធ បំពេញបេសកកម្ម នៅទីក្រុងវីយេន ប្រទេសអូទ្រីស ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា


កិច្ចសហការ ពីបណ្តាប្រទេសជាសមាជិក និងមានការឧបត្ថម្ភពីអង្គការ ព្រមទាំងមូលនិធិអន្តរជាតិនានា ជាដៃគូ រួមទាំងវិស័យឯកជន បានរួមចំណែកក្នុងការអភិវឌ្ឍ ឧស្សាហកម្មពិភពលោក ប្រកបដោយនិរន្តរភាព បរិយាប័ន សុខមាលភាព បរិស្ថាន និងសេដ្ឋកិច្ចសង្គម ស្របតាមទិសដៅ ឆ្នាំ២០៣០។
ឯកឧត្តម ចម ប្រសិទ្ធ និងឯកឧត្តម លី យ៉ុង ក៏បានចុះហត្ថលេខាលើឯកសារស្តីពី កម្មវិធីអនុវត្តគម្រោង ២០១៦- ២០២០ របស់អង្កការ UNIDO នៅកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃឯកសារនេះរួមមាន៖
១. ការអភិវឌ្ឍ កសិ-ឧស្សាហកម្ម
១.១ សុវត្ថិភាពចំណីអាហារ តម្លៃបន្ថែមលើផលិតកម្មជលផល
១.២ លើកកម្ពស់តម្លៃបន្ថែម និងការដោះស្រាយបញ្ហាគុណភាព ក្រោយការប្រមូលផលក្នុងវិស័យស្រូវអង្ករ
១.៣ មុខរបរ យន្តការកសិកម្ម ក្នុងវិស័យកសិកម្ម
១.៤ ការអភិវឌ្ឍផ្នែកដំណាំឫស្សី
២. ពង្រឹងសក្តានុពលការនាំចេញ របស់កម្ពុជា
២.១ ពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន សម្រាប់ពាណិជកម្ម
២.២ ពង្រឹងស្តង់ដារ និងភាពអនុលោម ពាណិជ្ជកម្ម និងអ្នកប្រើប្រាស់
២.៣ ពង្រឹងសមត្ថភាពការធ្វើ តេស្តកៅស៊ូ នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ
២.៤ គម្រោងសាកល្បង ស្តីពីការចេញវិញ្ញាបនបត្រ ISO 9001, ISO 14001, ISO22000/ HACCP សម្រាប់គាំទ្រ សហគ្រាសធុនតូច និងមធ្យម
២.៥ ការធ្វើឲ្យប្រសើរឡើងនូវការបង្កើតថ្មី និងការប្រគួតប្រជែង នៃឧស្សាហកម្មកាត់ដេរ
៣. អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយ បរិយាបន័
៣.១ គាំទ្រឲ្យមានតម្លៃបន្ថែមនូវខ្សែសង្វាក់ផលិតកម្មក្នុងការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម ( ស្វាយ និង សូត្រ)
៣.២ ការច្នៃប្រឌិតឧស្សាហកម្មសម្រាប់គាំទ្រ វិស័យសិប្បកម្ម
៣.៣ អភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងស្ថិតិឧស្សាហកម្ម
៣.៤ បណ្តុះបណ្តាលភាពជាសហគ្រិន
៤. ធានាឲ្យបានការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចេរភាព
៤.១ លើកកម្ពស់ការកែច្នៃសំណល់ទៅជាថាមពល នៅផ្នែកម៉ាស៊ីនកិនស្រូវ
៤.២ លើកកម្ពស់វិនិយោគបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ នៅតំបន់ជនបទ
៤.៣ គាំទ្រផលិតកម្មស្រូវឲ្យមានប្រសិទ្ធភាព និងភាពធុននៃការប្រែប្រួល អាកាសធាតុ
៤.៤ ប្រសិទ្ធភាពប្រភពធនធាន និងផលិតកម្មស្អាត
៤.៥ ការគ្រប់គ្រងសារធាតុគីមីប្រកបដោយចេរភាព
៥. កម្មវិធីស្របជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

cc1

cc2

cc4

cc3

cc5

cc6