ប្រតិភូក្រសួងធម្មការនិងសាសនា បានចុះសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានបព្ជូានសារនៃកងយុទ្ធពលខេមរភូមិន្ទ


ព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា អមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងមន្ត្រីរាជការ បានចុះសាកសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជូនមេបព្ជាាការ ២០មុឺន មេបព្ជាារង ១៤នាក់ក្នុង១នាក់១០មុឺន សេនាធិការរង ២៧ ក្នុងមួយនាក់ ៥ម៉ឺនរៀលនិងពលទាហាន៤០០នាក់ក្នុង១នាក់ ថវិកា២មុឺនរៀល ជូនអង្គភាព ថវិកា២លានរៀល នៃបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានបំពេញភារកិច្ចបម្រើប្រទេសជាតិនិងការពារសន្តិសុខជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ថ្លែងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹករលឹកពី សំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ព្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូន ចំពោះ មេបញ្ជាការ មេ បញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងបញ្ជាការដ្ឋានបញ្ចូនសារទាំងអស់ និង ក្រុម គ្រួសារ និងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នា ជួបតែសេចក្ដីសុខចម្រើ ន និង ជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះសាកសួរសុខទុក្ខបងប្អូនកងទ័ព នៃបញ្ជាការដ្ឋានបញ្ចូនសារនាពេលនេះ គឺ ជា ភស្តុតាង បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្រឡាញ់កងទ័ពយើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិ របស់ប្រជាជនយើងទាំងមូលបានដែលកំពុងក្លាយជាចលនាជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេសគ្រប់និន្នាការនយោបាយ បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោល នយោបាយរបស់រាជរដ្ឋាភិបាលលើការការពារ បូរណភាព ដែនដី ប្រឆាំងនឹងការឈ្លានពានពីបរទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រសាសន៍បន្តទៀតថា ទោះជាយើងទទួលបានសុខសន្តិភាព និងមានការ រីកចំរើនលើគ្រប់វិស័យ ដូចយើងឃើញ នៅពេលនេះក្តី យើងមិនត្រូវភ្លេចថា យើងពិតជាបានឆ្លងកាត់ការលំបាក ការបូជា និងការខិតខំច្រើនណាស់។ យើងពិតជាចងចាំបានថារបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានប្រែក្លាយមាតុភូមិកម្ពុជាយើងទៅជាវាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា។ ប្រជាពលរដ្ឋ ស្លូតត្រង់ ត្រូវបានសម្លាប់ ឬរស់នៅដូចសត្វតិរច្ឆាន ដោយត្រូវ ទទួលរងទារុណកម្ម ធ្វើការជាទាសករ និងរស់នៅក្នុង គុកឥតជញ្ជាំង។ ខឿនសេដ្ឋកិច្ចទាំងមូល រួមនឹងជំនឿ សាសនា ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បាន អនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើ សន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានថ្លែង អំណរគុណដល់សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មន្រ្ដីរាជការ នៃក្រសួងធម្មការនិងសាសនា ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប អង្គការជប៉ុនអាស៊ីនេតវើក រួមទាំងបណ្ដាសម្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាកធនធាន មានទាំងសម្ភារៈ និងថវិកា ដើម្បី រួមចំណែកជួយគាំទ្រ និងលើក ទឹកចិត្ដដល់ កងទ័ពអង់អាចក្លាហានរបស់យើង ដែលកំពុងឈរជើងប្រចាំការបំពេញ ភារកិច្ច ដ៏ឧត្តមការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្ដ នេះកាន់តែមាន កម្លាំងចិត្ត និង ភាពកក់ក្ដៅ ថែមទៀត៕