ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការសម្តែងការគួរសម និងជម្រាបលាពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា


នៅរសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការសម្តែងការគួរសម និងជម្រាបលាពីឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បន្ទាប់ពីឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នៅក្នុងឱកាសនៃជំនួបជម្រាបលានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយ សហមេត្រី ថ្នាក់ធិបឌិន្ធ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ។