លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ នៅសាលខណ្ឌ ពោធិ៍សែនជ័យ


(ភ្នំពេញ)៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលខណ្ឌ ពោធិ៍សែនជ័យ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នាឱកាសនោះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាព ។
លោកជំទាវក៏បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ។

15085655_1348162341892548_8655726129311169199_n

15171038_1348162501892532_6789372758938205722_n

15107386_1348162345225881_6344180331381277890_n

15171201_1348162361892546_7016424010693769862_n

15181686_1348162411892541_2530955195693799302_n

15193487_1348162521892530_1838557409165040446_n

15203247_1348162405225875_47321988153491825_n

15192797_1348162651892517_5610813587640714572_n