ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី~ខេត្ត


នារសៀល ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី~ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២២ និងមណ្ឌលអប់រំកែប្រែចំនួន ០៣ ម១+ម៣+ម៤) ដែលបានស្នើក្នុងឱកាសពិធីបុណ្យពិសាខបូជា២០១៩ នេះ លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប ២៥២ រូប (ស្រី ១៦ រូប) នៅទីស្តីការក្រសួងយុត្តិធម៌ ៕