រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តី-និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅវេលាម៉ោង ៨:០០ នាទី ព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តី-និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាព និងដំណើរការអភិវឌ្ឍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។