ក្រសួងសុខាភិបាល ដាស់តឿនកុំអោយប្រើថ្នាំផ្សះ គ្មានវេជ្ជបញ្ជា


     ការ​ប្រើ​ថ្នាំ​ផ្សះ​ដែល​គ្មាន​វេជ្ជ​បញ្ជា បាន​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​ បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ។ ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​ទី​១១ មករា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ផ្ស​ព្វ​ផ្សាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជាមួយ​ការ​បញ្ជាក់​ថា មនុស្ស​ច្រើន​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ផ្សះ​គ្មាន​វេជ្ជ​បញ្ជា បណ្តាល​អោយ​មាន​ការ​សុំា​នឹង​ថ្នាំ​ផ្សះ​។

     ក្រសួង​សុខា​ភិបាល និង​អង្គការ​សុខ​ភាព​ពិភព​លោក នៅ​ថ្ងៃទី​១១ ​មករា​នេះ បាន​អោយ​ដឹង​ថា​ បញ្ហា​សុំា​ថ្នាំ​ផ្សះ ត្រូវ​គេ​រក​ឃើញ​ថា​កំពុង​កើត​មាន នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ នា​ពេល​នេះ​ ។ ភាព​សុំា​នឹង​ថ្នាំ​ផ្សះ បាន​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ផ្សះ​មិន​បាន​ត្រឹម​ត្រូវ ដែល​បង្ក​អោយ​បាក់​តេរី​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​មាន​ភាព​ធន់​ទៅ​នឹង​ថ្នាំ​ផ្សះ​។​

     ក្រសួង​សុខាភិបាល​បាន​ណែ​នាំ​ដល់​ប្រជាពលរដ្ឋ​ថា​ ដើម្បី​កុំ​អោយ​មាន​ភាព​សុំា​នៃ​ថ្នាំ​ផ្សះ ដូច​ជា​ជំងឺ​គ្រុន​ក្តៅ ឬ​ផ្តាសាយ សូម​កុំ​ប្រើ​ថ្នាំ​ផ្សះ… ហើយ​មេត្តា​សូម​កុំ​ទិញ​ថ្នាំ​ផ្សះ​តាម​វេជ្ជ​បញ្ជា​… គឺ​មាន​តែ​គ្រូ​ពេទ្យ ឬ​វេជ្ជ​បណ្ឌិត​ប៉ុណ្ណោះ​ដែល​ចេញ វេជ្ជ​បញ្ជា​អោយ​ប្រើ​ថ្នាំ​ផ្សះ​បាន​…ហើយ​សូម​កុំ​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជ​បញ្ជា​ ដែល​ធ្លាប់​បាន​ចេញ​ពី​មុន​មក​អោយ​សោះ​ ។

Mom Bunheng 12 01 16 2 copy

Mom Bunheng 12 01 16 3 copy