លោកជំទាវ មាន សំអាន និង លោកជំទាវ​ និន​ សាផុន​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ​ សង្កាត់​ ទូទាំងខេត្តតាកែវ


នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អមដំណេីរដោយលោកជំទាវ​ និន​ សាផុន​ ប្រធានគណៈកម្មការទី៩រដ្ឋសភា​ និងឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ​ សង្កាត់​ ទូទាំងខេត្តតាកែវ ដេីម្បីលេីកស្ទួយសកម្មភាពការងារយេនឌ័រ​ និងបង្កើនសកម្មភាពការងារ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍ប្រទេសជាតិអោយមានការីកចម្រេីនបន្ថែមទៀត នៅក្រុងដូនកែវ​ ខេត្តតាកែវ។