សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមបុណ្យសព ញាតិជិតខាង


ល្ងាចថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យសព និងសំណេះសំណាលរំលែកទុក្ខ ជាមួយក្រុមគ្រួសារ សពឧបាសិកា ទា មុយឆេង ដែលជាញាតិនៅជិតខាងផ្ទះសម្តេច … ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ … ទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០០:០៩នាទីរំលងអាធ្រាត ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគជរាពាធ … ហើយដែលក្រុមគ្រួសារសព កំពុងតំកល់ និងប្រារព្វធ្វើបុណ្យ តាមប្រពៃណី និងសាសនា នៅគេហដ្ឋានលេខ24CEo ផ្លូវ222 ភូមិ3 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ …៕