សម្តេចក្រឡាហោម ស ខេង អញ្ជើញទទួលជួប ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ​ ដេីម្បីសម្ដែងការគួរសម​ និងជម្រាបលា នារសៀលថ្ងៃពុធ​ ៥កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅទីស្តីការក្រសួងមហាផ្ទៃ​ ។