សិក្ខាសិលា​ ស្តីពី​ នីតិវិធីដោះស្រាយវិវាទដីធ្លី​ របស់គណៈកម្មការសុរិយោដី​


ថ្ងៃ​ ពុធ​ ០៥កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩​ គណៈកម្មការសុរិយោដីថ្នាក់ជាតិ​ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានរៀបចំសិក្ខាសិលា​ ស្តីពី​ នីតិវិធីដោះស្រាយវិវាទដីធ្លី​ របស់គណៈកម្មការសុរិយោដី​ ជូនមន្រ្តីចំណុះអគ្គនាយកដ្ឋានសុរិយោដី​ និងភូមិសាស្រ្ត​ និងមន្រ្តីគណ:កម្មការសុរិយោដី​អញ្ជេីញមកពីខេត្តចំនួន០៨រួមមានខេត្តបាត់ដំបង​ កណ្តាល​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ ប៉ៃលិន​ បន្ទាយមានជ័យ​ និងខេត្តសៀមរាបចំនួន៩៥រូប​ ។ ពិធីបេីកវគ្គ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ទេព​ ធន​ ​ រដ្ឋលេខាធិការ​ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ និងមានការចូលរួមពីឯកឧត្តម​ ងួន​ រតន:​ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង​ ។