កិច្ចប្រជុំ​ស្ដីពី La Francophonie au Cambodge


ភ្នំពេញ៖ កិច្ចប្រជុំ​ស្ដីពី “La Francophonie au Cambodge” ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិភាក្សា​លើ​ប្រធាន​បទ បញ្ហា​ប្រឈម និង​ចក្ខុវិស័យ​នៃ​ការ​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា ព្រមទាំង​កិច្ច​សហ​ប្រតិបត្តិការ និង​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស កម្ពុជា និង​ប្រទេស​បារាំង។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​សាល​សហសិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៕