ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំសមាជិកគណៈកម្មការដឹកនាំគម្រោងកម្ពុជា ជាមួយសមភាគី ថៃ


ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុម បានដឹកនាំសមាជិកគណៈកម្មការដឹកនាំគម្រោងកម្ពុជា ជាមួយសមភាគី ថៃ ដឹកនាំដោយ Dr. Somkiat Prajamwong អគ្គលេខាធិការ ការិយាល័យគ្រប់គ្រងធនធានទឹករួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន កម្ពុជា ថៃ តំបន់ ព្រំដែន 9C- 9T ដើម្បីពិនិត្យរបាយការណ៌ចុង ក្រោយសម្រាប់ រៀបចំផែនការអភិវឌ្ឍន៍ និងសំណើថវិកានៅជំហានបន្ទាប់លើការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ឆ្លើយតប និងការប្រែប្រួលអាកាសធាតុ ដែលសម្របសម្រួលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទ្រទ្រង់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) នៅទីក្រុងបាងកក ប្រទេសថៃ។