លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមក្នុងពិធី បុណ្យផ្កាសាមគ្គី កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យផ្កា មហាសាមគ្គី បាននាំយកនូវបច្ច័យចូលបុណ្យ សម្រាប់កសាងមជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងស្ថិតក្នុង ឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ (គិរីរម្យ) ភូមិអូករសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

ពិធីបុណ្យផ្កាសាមគ្គីនេះគឺត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ដើម្បីរៀបចំចាក់ក្បាច់បិទមហាប្រាសាទតម្កល់ព្រះត្រ័យបិដក សម្រាប់តម្កល់ទុកជាសម្បត្តិបុណ្យ គោរពបូជា និងបានជា ប្រយោជន៍ សម្រាប់មនុស្សលោកផង និងសម្រាប់វិស័យព្រះពុទ្ធ សាសនាផង។