សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣


ព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:០០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការរបស់គណបក្សប្រជាជនកម្ពុជាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។អញ្ជើញចូលរួមជួបជុំគ្នានាឱកាសនោះ រួមមាន៖ថ្នាក់ដឹកនាំគណបក្សរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ក្រុមការងាថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងខណ្ឌ សង្កាត់, ទូទាំងរាជធានី, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាបេក្ខជន ថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងសមាជិក សមាជិកាគណបក្សប្រមាណជាង៣៥០០នាក់។
បន្ទាប់ពីបានស្តាប់ប្រសាសន៍សម្តេចប្រធានក្រុមការងារ ថ្លែងបើកយុទ្ធនាកាឃោសនាបោះឆ្នោតរួចមក អង្គពិធីទាំងមូលក៏បានបំបែកគ្នាទៅតាមក្រុមឃោសនារបស់ខណ្ឌទាំង១៤ និងចាប់ផ្តើមដង្ហែក្បួនឃោសនាទៅតាមខណ្ឌរៀងៗខ្លួន៕