សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់បន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ


នៅថ្ងៃ១៤កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចនក្រី ហេង សំរិន បានកោតសសេីរ​ និងវាយតំលៃខ្ពស់ចំពោះគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី​ សមត្ថកិច្ចគ្រប់ផ្នែក កងកំលាំងប្រដាប់អាវុធ​ ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមបន្តថែរក្សាបាននូវសុខសន្តិភាព​ពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សណ្តាប់ធ្នាប់សង្គម​ល្អនិងបានចូលរួមធ្វេីការងារមនុស្សធម៌ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិនានា សំដៅ លើកកម្ពស់វឌ្ឍនភាពសង្គមនិងវិបុលភាពយូរអង្វែង ពិសេសទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការប៉ុនប៉ងគ្រប់រូបភាពធ្វេីបដិវត្តពណ៌​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចអគ្គមហាពញាចនក្រីហេងសំរិនបានមានប្រសាសន៍ថាឆ្នាំ២០១៨ កន្លងទៅនេះ ជាឆ្នាំចុងក្រោយ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ និងជាឆ្នាំចាប់ផ្តើម នៃរាជរដ្ឋាភិបាលអាណត្តិទី៦ បច្ចុប្បន្ននេះផងដែរ។ នៅក្នុងអំឡុងពេលនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានភាពល្អប្រសើរជាងពេលណាៗ ដែលផ្តល់អំណោយផលកាន់តែច្រើន ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើកឡើងទៀតថាឆ្នាំ២០១៨កន្លងមកនេះ យើងទទួលបាននូវកំណើនសេដ្ឋកិច្ច ៧,៥% ដែលគាំទ្រដោយការរីកចម្រើនលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ កំណើនលើវិស័យសំណង់ កំណើនទេសចរណ៍ និងកសិកម្ម ហើយអត្រានៃភាពក្រីក្រ ស្ថិតនៅក្រោម ១០% ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អ ប្រសើរឡើងជាលំដាប់។

ជាមួយគ្នានេះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់ឲ្យបន្តកសាងពង្រឹងបក្ស​ឲ្យបានរឹងមាំដោយផ្សារភ្ជាប់ជាមួយប្រជាជនលេីកកម្ពស់ផលប្រយោជន៍ប្រជាជន​ និងបន្តពង្រឹងការឯកភាពផ្ទៃក្នុង កំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពព និងបន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្ស​ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០១៩ ខាងមុខ​ ដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍ​រីកចម្រើនជូនប្រទេសជាតិ​ និងសុខដុមរម្យនា​ជូនប្រជាជនយេីង។