វេទិកា​អន្តរជាតិ​នៃ​អតីត​និស្សិត​សាកលវិទ្យាល័យ MGIMO ក្រសួង​ការ​បរទេស​នៃ​សហព័ន្ធរុស្សី


អ៊ូបេគីស្ថាន៖ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចូលរួម​វេទិកា​អន្តរជាតិ​នៃ​អតីត​និស្សិត​​សាកល​វិទ្យាល័យ MGIMO ក្រសួង​ការ​បរទេស​នៃ​សហព័ន្ធ​រុស្សី ក្រោម​ប្រធានបទ៖

១.ផែនទី​វិនិយោគ​នៃ​សាកល​លោក៖ ករណី​សាធារណរដ្ឋ​អ៊ូបេគីស្ថាន
២.យុទ្ធសាស្ត្រ​ទាក់ទាញ​សមាន​ចិត្ត និង​ សន្តិសុខ
៣.គោល​នយោបាយ​ការ​បរទេស​លើក​កម្ពស់​កិត្តិសព្ទ​លើ​ឆាក​អន្តរជាតិ។

វេទិកា​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​បណ្ឌិត​សភា​នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​រុស្សី សាកល​វិទ្យាធិការ សាស្ត្រាចារ្យ និង​អតីត​និសិស្ស MGIMO ជុំវិញ​សាកល​លោក ប្រមាណ៥០០នាក់ នា​ថ្ងៃ​ទី​១៧-១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង Tashkent នៃ​សាធារណរដ្ឋ​អ៊ូបេគីស្ថាន។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​ចូលរួម​ចែក​រំលែក​ទស្សន​ទាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ខាងលើ ជាពិសេស​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ទន់ និង​រឹង​ក្នុង​បរិបទ​ទំនាក់ទំនង​អន្តរជាតិ​នៃ​យុគសម័យ​ឌីជីថល និង​បដិវត្ត​ឧស្សាហ៍​កម្ម ៤.០៕

z