ឯកឧត្តម ឧត្តមសេនីយ៍ឯក តន់ សាលី បានអញ្ជេីញជាអធិបតី ក្នុងពិធីទទួលមាតុភូមិនិវត្តន៍ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ១៣២


នៅថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជេីញជាអធិបតី ក្នុងពិធីទទួលមាតុភូមិនិវត្តន៍ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ១៣២ និងកងវិស្វកម្មព្រលានយន្តហោះលេខ ១៩៨ ដែលបានបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិរយ:ពេល ០១ឆ្នាំ ប្រកបដោយជោគជ័យ នៅសាធារណរដ្ឋ ម៉ាលី ៕