កិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តិនានា ស្តីពី ការគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ-វប្បធម៌


នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការរៀបចំ ពីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តិនានា ស្តីពី ការគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ-វប្បធម៌ ដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីមន្ទីរបរិស្ថាន និងប្រជាសហគមន៍ដែលរស់នៅ ក្បែរ ឬក្នុងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយ៉ាតក្រោមអធិបតីភាព ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និងលោកបណ្ឌិត លឿង កេសា ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន ។ ២១.០៥.២០១៩