UNWOMEN និង UNFPA បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់


UNWOMEN និង UNFPA បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលអាទិភាពសម្រាប់រៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៣ សម្រាប់ឆ្នាំ2019-2023 នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរកិច្ចការនារីខេត្ត និងស្ថាប័នពាក់ព័ន្ធនៃក្រុមការងារទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ (TWGG-GBV)។