កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣


រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ ​នេះ​ក្នុង​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់​នៃ​សេចក្ដី​ព្រាង​ចុងក្រោយ​លើ សូចនាករ សកម្មភាព​គោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាព​គោល ចំណោល​តម្រូវ​ការ​ធនធាន តម្រូវ​ការ​ថវិកា ថវិកា​ដែល​អាច​មាន និង​គម្លាត​ថវិកា។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ផ្ទាល់​ដោយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕