ពិធីចុះហត្ថលេខាអនុស្សរណៈការយោគយល់ស្ដីពី "ក្របខ័ណ្ឌលើកកម្ពស់វិស័យអប់រំ"


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈការយោគយល់ស្ដីពី “ក្របខ័ណ្ឌលើកកម្ពស់វិស័យអប់រំ” រវាងក្រសួងអប់រំ យុវជន និងកីឡា តំណាងដោយឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី និងក្រុមហ៊ុន Microsoft តំណាងដោយលោកស្រី Rena Chai អ្នកគ្រប់គ្រងទីផ្សារប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ។
ស្របតាមចក្ខុវិស័យការអប់រំឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតសំខាន់ទៅលើក្របខ័ណ្ឌដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា តាមរយៈផ្ដល់ការគាំទ្រការបណ្ដុះបណ្ដាលនូវវិធីសាស្ត្រគរុកោសល្យដែលមានលក្ខណៈច្នៃប្រឌិតនាសតវត្សទី២១ ក្នុងគោលបំណងលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សផ្អែកលើកម្មវិធី និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានចាំបាច់នានា។

15171012_1349953618380087_1480826753260564169_n

15194375_1349953585046757_8845901495940325939_o

15129621_1349953578380091_5119617022924625157_o

15138336_1349953588380090_3494543938283851520_o